ផលិតករភាពយន្តជើងចាស់ព្រឹទ្ធាចារ្យ លី ប៊ុនយីម រកឃើញវិជ្ជមានជំងឺកូវីដ ១៩ ស្ថិត​នៅ​ក្នុង​បន្ទប់​ព្យាបាល​….

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ផលិតករភាពយន្តជើងចាស់ លោកព្រឹទ្ធាចារ្យ លី ប៊ុនយីម កំពុងស្ថិតក្នុងបន្ទប់សម្រាកព្យាបាល ក្រោយរកឃើញ ថា លោកវិជ្ជមានកកូវីដ ១៩ កាលពីពេលថ្មីៗនេះ។ នេះបើយោងតាមការចេញផ្សាយរបស់ក្រុមស្រាវជ្រាវភាយន្ត ព្រះសូរិយា។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យោងតាមក្រុមគ្រួសាររបស់លោកព្រឹទ្ធាចារ្យ លី ប៊ុនយីម ផ្ដល់ដំណឹងថា លោកព្រឹទ្ធាចារ្យ លី ប៊ុនយីម ផលិតករភាពយន្តជើងចាស់ កំពុងស្ថិតក្នុងបន្ទប់ព្យាបាល នាមន្ទីរពេទ្យមួយក្នុងខេត្តកណ្តាល ក្រោយពីរកឃើញវិជ្ជមានជំងឺកូវីដ ១៩ ហើយស្ថិតក្នុងដំណាក់កាលធ្ងន់ធ្ងរគួរអោយព្រួយបារម្ភថែមទៀតផង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកព្រឹទ្ធាចារ្យ លី ប៊ុនយីម ជាសិល្បកររៀមច្បងក្នុងវិស័យភាពយន្តខ្មែរ តាំងពីសម័យកកើតភាពយន្តដំបូង ដោយលោកមាននាទី ជាអ្នកនិពន្ធ អ្នកដឹកនាំរឿង អ្នកបច្ចេកទេស និងផលិតករដែលមានស្នាដៃល្អចំណាន ហើយបានទទួលការសរសើរពីមហាជនគ្រប់ស្រទាប់ទាំងជាតិ និងអន្តរជាតិ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យោងតាមការស្រាវជ្រាវរបស់ក្រុម ព្រះសូរិយា កាលពីមុនឆ្នាំ១៩៧៥ លោក លី ប៊ុនយីម បានកសាងស្នាដៃភាពយន្តជាច្រើនសម្រាប់ផលិតកម្ម “រន្ទះពេជ្រភាពយន្ត” របស់លោក មានដូចជារឿង សព្វសិទ្ធិ , រឿង ពុទ្ធិសែននាងកង្រី , រឿង អនអើយស្រីអន ,រឿង សេះសមុទ្រ ,រឿងចំណងដៃទឹកភ្នែក ដែលសុទ្ធតែជាភាពយន្តមានភាពល្បីល្បាញកំពូលនាសម័យកាលនោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកព្រឹទ្ធាចារ្យ លី ប៊ុនយីម បានត្រឡប់មករស់នៅប្រទេសកម្ពុជាវិញនៅក្នុងទសវត្ស៩០ ក្រោយពីលោក និងក្រុមគ្រួសារបានភៀសខ្លួនរត់ចេញពីរបបប្រល័យពូជសាសន៍ខ្មែរក្រហមនៅខែមិថុនា ឆ្នាំ១៩៧៥ ជាជនភៀសខ្លួននៅប្រទេសវៀតណាម ហើយបន្តទៅរស់នៅប្រទេសទី៣ គឺប្រទេសបារាំង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បច្ចុប្បន្នលោកព្រឹទ្ធាចារ្យ លី ប៊ុនយីម មានវ័យ ៨៥ឆ្នាំ រស់នៅគេហដ្ឋានក្នុងសង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល។ លោកព្រឹទ្ធាចារ្យត្រូវបានក្រុមគ្រូពេទ្យរកឃើញថា មានវិជ្ជមានជំងឺកូវីដ ១៩ នៅរសៀលថ្ងៃទី២៨ ខែកញ្ញាឆ្នាំ២០២១នេះ និងកំពុងសម្រាកព្យាបាល។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមបញ្ជាក់ថា កាលពីថ្ងៃទី១៥ ខែមេសាកន្លងទៅ ផលិតករភាពយន្តជើងចាស់ ឯកឧត្ដម ម៉ៅ អាយុទ្ធ រដ្ឋលេខាធិការក្រសួងព័ត៌មាន បានទទួលមរណភាពដោយជំងឺកូវីដ ១៩ នៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត ដោយបន្សល់ស្នាដៃសិល្បៈរាប់មិនអស់។ មរណភាពលោក ម៉ៅ អាយុទ្ធ ត្រូវបានអ្នកស្នេហាវិស័យអក្សរសិល្ប៍ និងខ្សែភាពយន្ត ចាត់ទុកថា ជាការបាត់បង់ធនធានមនុស្សដ៏កម្រមួយរូប៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភពពី​តារា​ញូស៍​

ដេីម្បី​កាន់​តែ​ជ្រាប​ច្បាស់​សូម​ទស្សនា​រូបភាព​ខាងក្រោម​ទាំង​អស់​គ្នា​៖

Related posts

Leave a Comment