រាជធានីភ្នំពេញ៖ មុននេះ ពិធីការិនីសម្ដីចាក់ទឹកមិនលេចកញ្ញា សុភ័ក្រ កុសុម៉ា បានបង្ហោះរូបភាពជាច្រើនសន្លឹក បង្ហាញសកម្មភាពរួមចំណែកបាច
គ្រាប់ពូជឈើ៤០ម៉ឺនគ្រាប់ នៅលើភ្នំឱរ៉ាល់ ដើម្បីបញ្ចុះកម្ដៅផែនដីនៅថ្ងៃអនាគត ដោយភ្ជាប់ជាមួយការរៀបរាប់ទាំងក្ដីរីករាយក្រៃលេងថា«អារម្មណ៍
រំភើបដែលគ្មានពាក្យបកស្រាយបានទោះងើប៤ភ្លឺក៏មិនជាបញ្ហា ថ្ងៃនេះនាងខ្ញុំបានចូលរួមជាចែកមួយក្នុងការព្យាបាលដំបៅផែនដីដោយបាចគ្រាប់ពូជឈើ 400,000គ្រាប់ នឹងក្លាយជាម្លប់ និងជំរកសត្វព្រៃនាថ្ងៃអនាគត»។
រូបភាពដ៏រីករាយពោរពេញដោយស្នាមញញឹមស្រស់បំព្រង បូកផ្សំជាមួយទង្វើល្អជួយសង្គ្រោះភពផែនដីរបស់ សុភ័ក្រ កុសុម៉ា និងអ្នកសិល្បប្រុសស្រីជាច្រើនដួងនេះ កំពុងទទួលបានការសរសើរសន្ធឹកសន្ធាប់ពីមហាជនដោយពោលស្ងើចតៗគ្នាមិនដាច់ពីមាត់ផងដែរ៕ប្រភពពី តារាញូស៍
ដេីម្បីកាន់តែជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោមទាំងអស់គ្នា៖