ជាការកត់សម្គាល់ឃើញថា កូនភ្លោះភាគច្រើន តែងតែកើតឡើងទៅលើគ្រួសារអ្នកមានជីវភាពក្រលំបាកខ្លាំង ដោយកម្រនឹងកើតមាននៅលើគ្រួសារអភិជនណាស់ ហើយបញ្ហានេះ ក៏ត្រូវបានអ្នកស្រីទ្រី ដាណា ថៅកែហាងពេជ្រចិត្តធម៌ឆ្ងល់ផងដែរ។
បង្ហោះភ្ជាប់ជាមួយរូបថតជាច្រើនសន្លឹក នៅល្ងាចថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១ អ្នកស្រីទ្រី ដាណា បានលើកឡើងថា «កំពុងឆ្ងល់ ហេតុអីកូនភ្លោះភាគច្រើនទៅនៅតែគ្រួសារក្រលំបាក នេះកូនភ្លោះ៣នាក់ទៀតហើយនៅខាងឆ្នុកទ្រូ កំពង់ឆ្នាំង ទើបកើតបានកូនភ្លោះ ៣នាក់ កាលប៉ុន្មានថ្ងៃមុននេះ។ ឮថាជីវភាពលំបាកខ្លាំង រកតែលុយទិញសាប៊ូបោកកន្ទបឱ្យក្មេងៗ ក៏មិនបាន។
ខ្ញុំនឹងឱ្យគេទិញសម្ភារៈប្រើប្រាស់ និងផ្ដល់ជំនួយបន្ទាន់ខ្លះ ដើម្បីដោះស្រាយជីវភាពបណ្ដោះអាសន្ន។ កូនភ្លោះ៣នាក់បែបនេះ នឹងទទួលបានអំណោយដ៏ថ្លៃរបស់សម្ដេចតេជោ សូមអរគុណ អាជ្ញាធរ ដែលយកចិត្តទុកដាក់ចំពោះគាត់។
ចំណែក អ្នកគាំទ្រមួយចំនួន ដោយឃើញបែបនេះ ក៏បានធ្វើការឆ្លើយតបថា «ភាគច្រើនគឺបែបនេះឯង មិនដែលឃើញកូនភ្លោះកើតក្នុងត្រកូលអភិជនសោះ មកកើតជាមួយតែអ្នកក្រក្សត់, បងអើយរឿងនឹងបើគិតទៅមកពីនិស្ស័យបុណ្យក្មេងៗ ដែលគាត់មិនអាចមាននិស្ស័យទៅចាប់កំណើតនៅកន្លែងដែលល្អជាងនេះបាន,
មិនមែនកើតតែក្នុងគ្រួសារអ្នកក្រលំបាកទេបងស្រី តែមកពីគ្នាក្រទើបគ្នាសុំជំនួយអ្នកមានគេអត់សុំជំនួយផងយើងម៉េចដឹង, គ្នារកពោះអ្នកមានចាប់កំណើតមិនឃើញណឹងណា៎ ការពារជិត របងក៏មាំ បានមកចាប់កំណើតអ្នក ក្រគ្មានរបងរឹងមាំគ្នាងាយ លូនចូលបាន, មាននិស្ស័យ ទើបជួបបាន ប្អូនស្រីជួនកាល មកពីសំពាយបុណ្យ ឬ យ៉ាងណាប្អូនទាំងពីរ បានជួយសង្គម ច្រើនណាស់នេះជាបុណ្យ កុសល ហើយ»៕