និយាយដល់ឈ្មោះកំពូលតារាចម្រៀង ព្រាប សុវត្ថិ ប្រិយមិត្តច្បាស់ជាបានជ្រាបរួចមកហើយថា រូបលោក បានរៀបការជាមួយភរិយាឈ្មោះ ឡុង ស្រីមុំ ក្នុងឆ្នាំ ១៩៩៧ នៅភ្នំពេញ ហើយរហូតមកទល់ពេលនេះ ទទួលបានចំណងដៃកូនប្រុសចំនួន៣នាក់ ដែលជាតារាចម្រៀងផងដែរ រួមមាន សុវត្ថិ មុនីវណ្ណ, សុវត្ថិ មុនីនាគ និង សុវត្ថិ សិរីវឌ្ឍ។
ជាការកត់សម្គាល់ គេសង្កេតឃើញថា ក្រុមគ្រួសាររបស់លោកព្រាប សុវត្ថិ បច្ចុប្បន្ន កំពុងរស់នៅយ៉ាងមានសុភមង្គល មិនថាសាច់ថ្លៃ ឬសាច់បង្កើតនោះទេ មើលទៅពិតមានទំនាក់ទំនងជាមួយគ្នាល្អ គោរពស្រឡាញ់គ្នាខ្លាំងណាស់។
ជាក់ស្ដែង នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១នេះ កំពូលតារាចម្រៀង មានដើមកំណើតពីខេត្តកណ្ដាលរូបនេះ បានបង្ហោះរូបថតជាច្រើនសន្លឹកក្នុងការជួបជុំក្រុមគ្រួសារ មើលទៅពិតជាស្និទ្ធស្នាល គោរពស្រឡាញ់ ឲ្យតម្លៃគ្នាខ្លាំងណាស់។
បង្ហោះភ្ជាប់ជាមួយរូបថតជាច្រើនសន្លឹកនេះ លោក ព្រាប សុវត្ថិ បានដាក់Captionថា «ឆ្នាំនេះ អត់បានទៅណាឆ្ងាយ ជូនម្ហូបអាហារដល់ ឪពុកម្ដាយ ជួបជុំគ្រួសារ ថតរូប ២ , ៣ បុស្តិ៍ ៤, ៥បុស្តិ៍ ទុកជាអនុស្សារ មើលទៅស្អាតៗ ហើយសង្ហារ មិនដឹងនិយាយថា ម៉េចទេ បងប្អូនកុំភ្លេច ជួបខ្ញុំបាទក្នុងការ Live ម៉ោង 7pm យប់នេះ»។
ដោយឃើញបែបនេះ អ្នកគាំទ្រ បានលើកសរសើរព្រោងព្រាតថា «គ្រួសារ ដែលគួរឲ្យគោរពស្រឡាញ់, គ្រួសារមហាកក់ក្ដៅ, គ្រួសារគួរអោយស្រឡាញ់ សូមអោយគ្រួសារ១នេះជានិមិត្តរូប និងគំរូសម្រាប់សិល្បករ និងតារាខ្មែរផងចុះ, មានសេចក្តីសុខណាស់បង ជូនពរក្រុមគ្រួសារបងមានក្តីសុខគ្រប់ៗគ្នានារដូវភ្ជុំបិណ្ឌនេះ,
លោកអ៊ំស្រីម្តាយក្មេកពូស្រស់ស្អាតក្មេងជាងវ័យស្រស់សោភា ចំណែកលោកអ៊ំស្រីម្តាយបង្កើតពូវិញរឹងប៉ឹងម៉ឺងមាត់គួរអោយគោរព អ្នកមីងត្រូវជាភរិយាពូវិញជាកុលស្ត្រីល្អប្រពៃថ្លៃថ្នូរគួរអោយគោរពស្រលាញ់យកតម្រាប់តាម
ចំហែកកូនប្រុសទាំងបី របស់ពូពួកគេស្រស់សង្ហាគួរអោយបេតី ជាកុលបុត្រទំពាំងស្នងឫស្សី ពូវិញស្រស់ថ្លាបើកស្មាទៅណាមកណាមានស្គាល់ចង់ជិតស្និទ្ធ ជូនពរពូសុខភាពល្អរីករាយក្នុងក្រុមគ្រួសារថតផុសចែកក្មួយមើលបន្តទៀត ពីហ្វេនផ្កាប់មុខរបស់តាំងពីរៀនថ្នាក់4រហូតបច្ចុប្បន្ន»៕