សិល្បៈមិនសូវមមាញឹក សាន ផានិត ងាកមកពង្រឹងរបរលក់អីវ៉ាន់ជជុះក្បាលគីប

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ភ្នំពេញ៖ តារាចម្រៀង សាន ផានិត បានងាកមកពង្រឹងមុខរបរជាអ្នកលក់ឥវ៉ាន់ជជុះក្បាលគីបវិញម្ដង ខណៈការងារក្នុងវិស័យសិល្បៈហាក់មិនសូវមមាញឹក ដោយសារតែវិបត្តិជំងឺកូវីដ ១៩ ដែលកំពុងរាតត្បាតនៅក្នុងប្រទេសកម្ពុជា ក៏ដូចជាពិភពលោកទាំងមូល។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ថ្លែងមកកាន់ក្រុមការងារ តារាញ៉ូវស៍ ម្ចាស់បទ «ទូរស័ព្ទប្រាប់ផង» ដែលល្បីខ្ទរខ្ទរនៅកម្ពុជាអំឡុងឆ្នាំ២០០២ រូបនេះ បានឲ្យដឹងថា បច្ចុប្បន្នការងារសិល្បៈរបស់លោកមានភាពរយាលបន្តិចហើយ ដោយសារវិបត្តិកូវីដ១៩ ធ្វើឲ្យលោកសម្រេចចិត្តបានងាកមកពង្រឹងលើពង្រឹងមុខជំនួញរបស់ខ្លួនវិញ ក្នុងនោះក៏មានរបរលក់ឥវ៉ាន់ជជុះក្បាលគីបផងដែរ ដូចជាមួក និងស្បែកជើងជាងដើម។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ថ្វីត្បិតតែរបរនេះ ហាក់មិនសូវល្អមើលក៏ពិតមែន ប៉ុន្តែតារាចម្រៀងនិយមកោរត្រងោលរូបនេះអះអាងាថា វាកំពុងមានការរីកចម្រើន លួតលាស់គួរឲ្យកត់សម្គាល់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមរយៈកិច្ចសម្ភាសន៍ខាងលើ លោក សាន ផានិត បានបន្តថា ការងារសិល្បៈរបស់លោកបានស្ងាប់ស្ងាត់មិនខុសពីតារាដទៃទៀតដែរ ។ បញ្ហាកូវីដ ១៩ ធ្វើឲ្យមានកាបិទកម្មវិធីប្រគុំតន្ត្រីតាមបណ្តាលខេត្ត ដែលជាប្រភពចំណូលដ៏ធំរបស់លោកនាពេលកន្លងមក។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែកនៅក្នុងស្ថាភាពមិនច្បាស់លាស់ព្រោះវិបត្តិជំងឺកូវីដ ១៩ ដែលធ្វើឲ្យលោក សាន ផានិត ក៏មិនសូវជាហ៊ានទទួលការងារសិល្បៈច្រើនដែរ។  ជាក់ស្ដែងលោកបានបដិសេដចំពោះការអញ្ជើញទៅចូលរួមច្រៀងក្នុងកម្មវិធីមួយចំនួនដូចជាកម្មវីធីជប់លាងធំៗ និងមានមនុស្សច្រើន  ទោះបីជាអ្នករៀបចំកម្មវិធីផ្ដល់តម្លៃខ្លួនខ្ពស់យ៉ាងណាក៏ដោយ។ ទោះបីជាយ៉ាងណា លោក សាន ផានិត អះអាងថា ខ្លួននៅតែទទួលការងារថតរឿងផ្សេងៗដដែល។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមបញ្ជាក់ថា ក្រោយងើបចេញពីជីវិត​ដ៏​អាប់អួ​រមក លោក​សាន ផា​និត បានខិតខំកសាងជីវិតបានយ៉ាងប្រសើរនាពេលបច្ចុប្បន្ន ដោយមានមុខជំនួញមួយចំនួននៅក្នុងដៃ និងបានបន្ថែមបើកហាងលក់ អីវ៉ាន់ជជុះ ក្បាលគីប តាមអនឡាញដូចជា កាបួប ស្បែកជើង និងសម្ភារៈផ្សេងជាច្រើនទៀត។ សព្វថ្ងៃមុខរបរនេះកំពុងទទូលបានកាគាំទ្រយ៉ាងច្រើនពីអតិថិជន ដោយលក់ដាច់ច្រើន ស្ទើររកពេលសម្រាកគ្មាន៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភពពី​តារា​ញូស៍​

ដេីម្បី​កាន់​តែ​ជ្រាប​ច្បាស់​សូម​ទស្សនា​រូបភាព​ខាងក្រោម​ទាំង​អស់​គ្នា​៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment