ប្រិយមិត្ត មួយចំនួន បានជ្រាបរួចមកហើយថា កាលពីពេលថ្មីៗកន្លងទៅនេះ អ្នកស្រី ទ្រី ដាណា ធ្លាប់បានបង្ហោះសារ បង្អាប់ម្ដាយក្មេក រឿងនិយាយដើមខ្លួន និងលើកសរសើរចំពោះឪពុកក្មេក ដែលចង់ឃើញតែកូនបានសុខ មិនដែលរករឿង និយាយចាក់ចូច នោះ។
ងាកមកពូម៉ៅ វិញ បើទោះដឹងកំហុសរបស់ខ្លួន រហូតសម្រេចចិត្តសុំទោសភរិយា ហើយទៅបួស រហូតសឹកពីបួសវិញទៅហើយនោះ ក៏រហូតមកដល់ពេលនេះ នៅតែមិនទាន់ទទួលបានការលើកលែងទោសពីអ្នកស្រី ទ្រី ដាណា នៅឡើយទេ។
ស្របពេល បញ្ហាដោះស្រាយមិនទាន់ចេញនោះ នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១នេះ ពូម៉ៅ បានសម្រេចចិត្តទៅស្រុកកំណើតរបស់ឪពុករបស់ខ្លួន ហើយបង្ហោះរូបថត១សន្លឹកឈរមុខចេតិយ អមដោយCaptionថា «មកដល់ស្រុកកំណើតប៉ា ខានមកច្រើនឆ្នាំហើយ។ សូមលោកតាជួយចៅអោយអ្វីៗល្អដូចដើម»។
តាមរយៈនេះ មានអ្នកគាំទ្រជាច្រើន ជូនពរឲ្យលោកសម្រេចបំណង ក្នុងនោះ អ្នកគាំទ្រ ម្នាក់លើកជាមតិថា «ពូថាមានកំហុស ហេតុះអីពូមិនព្រម និយាយចំណុចខុសនោះអោយចំៗ ដើម្បីអោយគេយល់ថា ពូបានទទួលកំហុសពិតមែន នូវចំណុចនោះ ថាមិនមានលើកក្រោយឡើយ. បើពូដឹងតែខុសមិនដឹងខុសអីខ្លះ អោយចែអាណិត និយាយចំណុចខ្លួនឯង ទើបគេអាណិត និងអាចលើកលែង»។
ជាការឆ្លើយតប ពូម៉ៅ បញ្ជាក់ថា «ខ្ញុំនិយាយមួយគាត់ហើយ តែគាត់មិនលើកលែង»។ ចំណែក គណនីហ្វេសប៊ុកមួយទៀត បានផ្ដល់យោបល់ថា «អ្វីត្រូវកើតវានឹងកើត បើជាគូទោះជាយ៉ាងណាក៏មិនបែក បើគិតថាធ្វើល្អហើយគេមិនអោយតម្លៃយើងមិនចាំបាច់បន្តទៀតទេ
ទោះនៅបន្តទៀត ក៏នៅតែប៉ុណ្ណឹង តែបើយើងជាអ្នកធ្វើខុស យើងសុំទោសគេហើយ គេមិនអត់ទោសអោយ វាជាអ្វីដែលគេមិនចង់បន្តជាមួយយើងទៀតទេ។ ពេលខ្លះយើងប្រហែលជាមានសេចក្ដីសុខជាងនេះ បើសិនជាយើងជ្រើសរើសផ្លូវត្រូវ»៕