ក្រោយពីដឹងកំហុសរបស់ខ្លួន រហូតសម្រេចចិត្តសុំទោសភរិយា ហើយទៅបួស រហូតសឹកពីបួសវិញទៅហើយនោះ ក៏រហូតមកដល់ពេលនេះ ពូម៉ៅ នៅតែមិនទាន់ទទួលបានការលើកលែងទោសពីអ្នកស្រី ទ្រី ដាណា នៅឡើយទេ។
នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១នេះ ពូម៉ៅ បានត្រឹមចែករំលែក ចម្រៀង១បទរបស់អធិរាជសំឡេងមាស ស៊ីន ស៊ីសាមុត មានចំណងជើងថា «ដំបៅដួងចិត្ត» ចូលគណនីហ្វេសប៊ុករបស់ខ្លួន ហើយពោលពាក្យយ៉ាងខ្លីថា ដូចអីដូចម៉េស អត្ថន័យបទចម្រៀង។
ចំពោះ បទចម្រៀងនោះ មានខ្លឹមសារថា «ហឺ….ហឺ….មួយជីវិតនេះ រកសុខមិនបាន ស្គាល់ក្តីរំខាន គ្រប់ពេលវេលា បានជួបស្នេហ៍ហើយ កម្មតាមផ្ដន្ទាអោយរៀមគ្រាំគ្រា គ្មានគ្រាអវសាន្ត
ក្តីស្នេហ៍ថាស្មោះ អស់ពីដួងចិត្ត តែមនុស្សឧក្រិដ្ឋ ចិន្តាសាមាន្យ កាចសាហាវណាស់ ដូចសត្វតិរច្ឆាន
ពង្រាត់កល្យាណ ពីទ្រូងបងទៅ
ដំបៅដួងចិត្ត មួយជីវិតហើយ តើថ្ងៃណាឡើយ បងបានជួបពៅ បើព្រេងវាសនា ចារមកតម្រូវ
អោយអូនឃ្លាតទៅ បងនឹកស្រណោះ
បងព្រាត់ពីស្ងួន គេសើចសប្បាយ តែបងនៅស្តាយ ទឹកចិត្តដែលស្មោះ មិននឹកស្មានថា អូនត្រូវព្រាត់សោះ ណ្ហើយទ្រាំរស់ចុះ ចាំព្រេងវាសនា»៕ សូមស្ដាប់បទចម្រៀងនេះ នៅខាងក្រោមបង្អស់ នៃរូបថតទាំងអស់គ្នា ៖