សំណាង! ក្រោយម៉ូតូចាស់ត្រូវគេលួច ជៀស ស្រួច បានទទួលម៉ូតូថ្មីសន្លាង១គ្រឿងពីលោកឧកញ៉ា ឡេង ប្រុស

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ភ្នំពេញ៖ ដោយក្ដីអាណិតអាសូរ លោកឧកញ៉ា ឡេង ប្រុស ដែលជាបងបង្កើតរបស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានឧបត្ថម្ភម៉ូតូឌ្រីមសង់ស៊េរីឆ្នាំ២០២១ថ្មីសន្លាង១គ្រឿង ដល់អតីតកីឡាករប្រដាល់ ជៀស ស្រួច បន្ទាប់ពីលោកបានទទួលដំណឹងថា ម៉ូតូចាស់ និងជាក្ដីសង្ឃឹមរបស់អតីតកីឡាករប្រដាល់រូបនេះ ត្រូវបានជនសង្ស័យលួចយកទៅ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពិធីប្រគល់ និងទទួលម៉ូតូជាអំណោយរបស់លោកឧកញ៉ា ឡេង ប្រុស ត្រូវបានធ្វើឡើងរវាងលោក ហេង ឡុង ប្រធានសមាគមសិល្បៈស្ម័គ្រចិត្តជួយសង្គមតំណាងម្ចាស់ជំនួយ ជាមួយសាមីខ្លួនជនរងគ្រោះ ជៀស ស្រួច នៅការិយាល័យអង្គភាពសារព័ត៌មាន តារាញ៉ូវស៍ នាព្រឹកថ្ងៃទី២៧ ខែកញ្ញាឆ្នាំ២០២១នេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើតាមប្រធានសមាគមសិល្បៈស្ម័គ្រចិត្តជួយសង្គមលោក ហេង ឡុង បានឲ្យដឹងថា ក្រោយទទួលដំណឹងពីអតីតកីឡាករប្រដាល់លោក ជៀស ស្រួច ត្រូវបានជនសង្ស័យលួចយកម៉ូតូកាលពីពេលថ្មីៗនេះ ហើយខ្វះខាតមធ្យោបាយធ្វើដំណើរប្រកបរបរចិញ្ចឹមគ្រួសារនោះ លោកឧកញ៉ា ឡេង ប្រុស ក៏បានកើតការអាណិតអាសូរចំពោះអតីតកីឡាកររូបនេះ និងបានពឹងពាក់ឲ្យលោកជួយសម្របសម្រួលកិច្ចការនេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ម្យ៉ាងទៀត លោកឧកញ៉ាយល់ឃើញថា ម៉ូតូជាមធ្យោបាយធ្វើដំណើរដ៏សំខាន់ សម្រាប់ការប្រកបរបរចិញ្ចឹមជិវិត។ ហើយប្រសិនបើអតីតកីឡាករ ជៀស ស្រួច ទៅធ្វើការរកស៊ីដោយជិះម៉ូតូឌុប ឬកង់បី ជាដើម ប្រហែលជាត្រូវចំណាយច្រើន ដែលនឹងធ្វើឲ្យជួបការលំបាកផ្នែកជីវភាពកាន់តែខ្លាំង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក ហេង ឡុង មានប្រសាសន៍ថា៖ “ខ្ញុំគិតថា គាត់(ជៀស ស្រួច) នឹងមានទឹកចិត្តឡើងវិញ។ នៅពេលគាត់មានទឹកចិត្ត អាចប្រឹងប្រែងធ្វើការងារបង្កើនចំណូលសម្រាប់ជីវភាពរបស់គាត់ ខ្ញុំជឿថា គាត់មានជីវភាពល្អប្រសើរជាងមុន”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទោះបីជាយ៉ាងណា ប្រធានសមាគមលោក ហេង ឡុង បានបង្ហាញក្ដីសង្ឃឹមមុតមាំថា ក្រោយទទួលបានម៉ូតូមួយគ្រឿងនេះពីសប្បុរសជនហើយ អតីតកីឡាករ ជៀស ស្រួច នឹងយកទៅប្រើប្រាស់ក្នុងន័យដើម្បីស្ដារជីវភាពឲ្យបានល្អប្រសើរ ដោយប្រកបរបរត្រឹមត្រូវស្របច្បាប់ និងធ្វើយ៉ាងណាថែរក្សាឲ្យបាន ជៀសវាងការបាត់បង់ម្ដងទៀត ដែលធ្វើឲ្យសប្បុរសជន បាត់បង់ទំនុកចិត្ត ក្នុងការបន្តជួយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងឳកាសនោះ អតីតកីឡករ ជៀស ស្រួច បានបង្ហាញក្ដីរំភើបរីករាយ ដែលបានទទួលអំណោយម៉ូតូមួយគ្រឿងថ្មីសន្លាងពីលោកឧកញ៉ា ឡេង ប្រុស សម្រាប់ជាមធ្យោបាយធ្វើដំណើរ និងប្រកបរបររកស៊ីចិញ្ចឹមគ្រួសារទៅទៀត បន្ទាប់ពីម៉ូតូចាស់ដែលជាក្ដីសង្ឃឹមតែមួយគត់ ត្រូវបានជនសង្ស័យជាអ្នកស្គាល់រាប់អានគ្នាលួចយកទៅ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក ជៀស ស្រួច បានឆ្លើយតបថា៖ “ខ្ញុំមិនធ្លាប់នឹកស្មានដល់ទេ និងអស់សង្ឃឹមខ្លាំងណាស់! ប៉ុន្តែខ្ញុំពិតជារំភើបរីករាយណាស់ ដែលបានលោកឧកញ៉ា ឡេង ប្រុស មានទឹកចិត្តសប្បុរសធម៌បានឧបត្តម្ភម៉ូតូ១គ្រឿងនេះដល់ខ្ញុំ។ ខ្ញុំនឹងខិតខំថែរក្សាវាឲ្យបានល្អទុកជាកេរដំណែលតទៅ និងតាំងចិត្តខិតខំធ្វើការងារប្រកបរបរចិញ្ចឹមជីវិតឲ្យបានប្រសើរ”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួររំលឹកផងដែរថា កាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១កន្លងទៅនេះ កីឡាករប្រដាល់គុនខ្មែរលោក វង្ស ណយ បានប្រ​កាស​នៅលើបណ្ដាញសង្គមរបស់ខ្លួនធ្វើបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ខណៈដែល​ខ្លួ​ន​​ត្រូវ​បានបុរសម្នាក់​ ដែល​ជា​អ្នក​ដឹក​ងៀត​ក្របី លួចយកម៉ូតូ​ចំនួន​ពីរ​គ្រឿង និង​លុយ​លក់ងៀតក្របីមួយ​​ចំនួន។ ក្នុងចំណោមម៉ូតូ២គ្រឿងនោះ ក៏មាន១គ្រឿងជារបស់អតីតកីឡាករ ជៀស ស្រួច ដែលជាមធ្យោបាយដឹកងៀតក្របីទៅឲ្យអតិថិជន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទោះបីជាយ៉ាងណា ជនសង្ស័យដែលបានបោកយកម៉ូតូរបស់កីឡាករ វង្ស ណយ និងអតីតកីឡាករ ជៀស ស្រួច ទៅនោះ ត្រូវបានសមត្ថកិច្ចស្ទាក់ចាប់បាននៅស្រុកមោងឬស្សី ខេត្តបាត់ដំបង កាលពីថ្ងៃទី២៣ ខែកញ្ញាឆ្នាំ២០២១កន្លងទៅនេះ៕

ប្រភពពី​តារា​ញូស៍​

ដេីម្បី​កាន់​តែ​ជ្រាប​ច្បាស់​សូម​ទស្សនា​រូបភាព​ខាងក្រោម​ទាំង​អស់​គ្នា​៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment