ចន ចន្ទលក្ខិណា វែកញែករឿងគេព្រួតគ្នាដៀលតួស្រី, ឡុង ម៉ានីន ថា មើលឲ្យច្បាស់ ដៀលឲ្យចំ

កាលពីពេលថ្មីៗកន្លងទៅនេះ មហាជនអ្នកគាំទ្រតារាចម្រៀង ថុល សុភិទិ ច្បាស់ជាបានទស្សនារួចមកហើយពីរូបភាព និង វីដេអូក្រៅឆាក នៃការសម្តែងជាមួយនឹងតារាស្រីវ័យក្មេងសាច់សខ្ចីដូចណ្ដូលចេក កញ្ញា អ៊ីងអ៊ីង ដោយបានថើបមាត់បែបរោលរាល ធ្វើឱ្យមហាជនឃើញហើយព្រឺសម្បុរ។

អ្វីដែលធ្វើឱ្យផ្ទុះការចាប់អារម្មណ៍នោះ គូស្នេហ៍របស់តារាចម្រៀង ថុល សុភិទិ គឺអ្នកនាង ឡុង ម៉ានីន បានចេញមកបង្ហោះវីដេអូខាងលើនេះ និង ភ្ជាប់ជាមួយសារហាក់បង្ហាញការអាក់អន់ចិត្ត និង ប្រចណ្ឌមិត្តប្រុសរបស់ខ្លួនដែលសម្ដែងក្នុងឈុតស្នេហា ហើយក៏នាំឱ្យកើតរឿងរ៉ាវផ្អើលពេញបណ្ដាញសង្គមហ្វេសប៊ុក។

តាមការកត់សម្គាល់ ចំពោះរឿងខាងលើនេះ មហាជនឯ ជាពិសេសនារីៗមួយចំនួន ហាក់បង្ហាញអារម្មណ៍មិនពេញចិត្តទៅលើតួស្រី ច្រើនជាងតួប្រុស ដោយពួកគេលើកឡើងក្នុងន័យថា ការសម្តែងនេះ លើសពេក។ ជាងនេះទៅទៀត ចំណុចដែលរសើប គឺខាងប្រុងមានគូស្នេហ៍ទៀតនោះ។ តែក្នុងនោះ ក៏មានមហាជនមួយចំនួនបានលើកឡើងថា ការសម្តែង គឺបែបនេះហើយ ម្យ៉ាងទៀត តួសម្តែង គឺធ្វើតាមអ្នកដឹកនាំតែប៉ុណ្ណោះ។

ងាក លោកជំទាវ ចន ច័ន្ទលក្ខិណា ប្រធានសមាគមសិល្បករខ្មែរ ក៏ហាក់នៅមិនសុខ ក្រោយឃើញមានមហាជនជាច្រើន បានចេញមុខ មកពន្លះដល់តួស្រី រហូតមានការ Live ជេរប្រទិច អ៊ីងអ៊ីង ផងនោះ។

លោកជំទាវ បានស៊ែរStatusមួយនិយាយរឿងនេះនៅថ្ងៃទី១ ខែកញ្ញា ហើយលើកជាចម្ងល់ថា ៖ ហេតុអ្វី បានជាយូរៗទៅនាំគ្នាព្រួត Live ដៀលតួសម្តែងស្រី? តារាសម្តែងពិត គឺគេសម្តែងតាមអ្នកដឹកនាំប្រាប់ ហើយគេសម្តែងតាមសាច់រឿង ដែលមានសេណារីយ៉ូច្បាស់លាស់! មិនមែនដូចតារាសម្តែងតាម Online បញ្ជាឱ្យអ្នកដឹកនាំរឿងធ្វើតាមចិត្តខ្លួនចង់បាននោះទេ»។ បើខឹងនឹងសង្សារ គឺត្រូវជជែកគ្នានៅផ្ទះស្ងាត់ៗ ព្រោះជារឿងគ្រួសារឯង តែបើយើងផុសមានរូបអ្នកដទៃ គឺ​វាប៉ះពាល់ភាគីម្ខាងទៀតដែលគ្នាមិនដឹងអី។

ដោយមិនអស់ចិត្តនៅថ្ងៃដដែលនេះ លោកជំទាវ បានបង្ហោះវីដេអូមួយរបស់អ្នកលក់អនឡាញម្នាក់ ដែលដៀលតួស្រី ហើយលើកឡើងថា «ខ្ញុំសុំនិយាយថា ពួកប្អូនធ្វើលើសហើយ ​ ហេតុអ្វីបានជាប្អូនយកការងារអ្នកដទៃមកនិយាយក្នុងលក្ខណះមើលងាយគេ ? ប្អូនជាអ្នកដឹកនាំរឿងផ្ទាល់ ឬ ប្អូនជាភិទិផ្ទាល់ទើបប្អូនហ៊ាននិយាយបែបនេះ ?

ប្អូននៅក្នុងអារម្មណ៌តួស្រីឬទើបប្អូនហ៊ាននិយាយអញ្ចឹង ? ប្អូនដឹងខ្លួនឬអត់ថា ប្អូនកំពុងយកការងាររបស់តារាសម្តែងស្រី ដែលគ្នាធ្វើការតាមតួនាទីមកជាន់ឈ្លី ហើយបង្ករអោយមានការមើលងាយ និងរើសអើង ហើយប្អូនក៏កំពុងតែបំផ្លាញកិត្តិយស និងបង្ករបញ្ហាអោយក្រុមហ៊ុនផលិតកម្មរបស់គេ ។

ខ្ញុំនាមខ្ញុំជាអ្នកសិល្បៈចាស់វស្សាមួយរូបខ្ញុំសូមសំណូមពរសុំអោយគ្រួសារប្អូនបញ្ឈប់ការ Live យកប្រធានបទមើលងាយអ្នកសិល្បៈ ហើយលក់ផលិតផល កុំអាងល្បី កុំអាងមានលុយចង់និយាយដៀលអ្នកណាស្រេចតែចិត្ត»។

ងាកមកអ្នកនាង ឡុង ម៉ានីន វិញ បានបង្ហោះសារថា «មើលអោយច្បាស់ ស្គាល់អោយច្បាស់ ដៀលអោយត្រូវចាំដៀល បើសម្តែងដើម្បីលក់ផលិតម៉ារស់ៗអត់មានថ្ងៃនេះទេ ហើយក៏គ្មានជំនួញដល់ស្រុកគេដែរ ត្រៀមបង្ហាញក្នុងពេលឆាប់ៗនេះហើយ មានតារាល្បីៗជាច្រើននាក់ទៀត តារាជួរមុខប្រទេសថៃ តម្លៃខ្លួនគេម្នាក់ៗ រាប់លាន$មែន ប៉ុន្តែគេ ទទួលស្វាគមន៍ខ្ញុំជាកូនខ្មែរណាស់

គេមិនដែលមើលងាយខ្ញុំថា ពួកសម្តែង ពួកលក់ឡេ ពួកលក់អនឡាញទេ ផ្តាំទៅបងៗសិល្បៈមួយចំនួនផងកុំមើលងាយខ្មែរឯងណាបង កុំគិតថា មនុស្សយើងគ្រប់គ្នាសុទ្ធតែសន្តានដូចគ្នា ចង់បញ្ជាក់បងផង ចាស់ៗអស់ហើយចង់មើលងាយគេតាមដានសិនណា ហើយ​ឈប់ពង្រីករឿងប្រឌិតថែមទៅខ្ញុំហត់ជំនួស ហើយអ្នកខ្លះទៀតមិនដឹងដើមហេតុផង មកវិនិច្ឆយ័ទៅកើត អត់ហត់ទេ»៕

ចន ចន្ទលក្ខិណា វែកញែករឿងគេព្រួតគ្នាធ្វើដៀលតួស្រី, អ្នកនាង ឡុង ម៉ានីន ថា មើលឲ្យច្បាស់ ដៀលឲ្យចំ

Related posts

Leave a Comment